រឿងរ៉ាវ និងដំណើរដើមទង
សូមគោរពជម្រាបសួរអស់លោក អ្នកអានជាទីគោរព! ខ្ញុំបាទ យី ពិសិទ្ធ ជាស្ថាបនិក និងជាអ្នកបង្កើតគេហទំព័រ Finance for Cambodians។
ខ្ញុំមានស្រុកកំណើត និងបានធំធាត់ឡើងនៅក្នុងដែនដីប្រវត្តិសាស្ត្រដ៏ខ្ពង់ខ្ពស់នៃ ខេត្តសៀមរាប អង្គរ។ ចាប់តាំងពីវ័យក្មេងមក ខ្ញុំតែងតែមានក្ដីស្រឡាញ់ ចំណង់ចំណូលចិត្ត និងការចង់ដឹងចង់យល់យ៉ាងជ្រាលជ្រៅ ទៅលើវិស័យហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារ។ សំណួរជាច្រើនអំពីរបៀបដែលសាច់ប្រាក់ធ្វើចរាចរណ៍ របៀបដែលទីផ្សារសេដ្ឋកិច្ចដំណើរការ និងឥទ្ធិពលនៃប្រាក់កាសមកលើជីវិតរស់នៅរបស់មនុស្ស បានក្លាយជាកម្លាំងចលករជំរុញឱ្យខ្ញុំខិតខំរៀនសូត្រ ស្រាវជ្រាវ និងប្រឡូកដើម្បីក្រសោបយកបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជារៀងរហូតមក។
ក្នុងអំឡុងពេលធ្វើការ និងការប្រឡូកក្នុងវិស័យនេះ ខ្ញុំបានមើលឃើញយ៉ាងច្បាស់អំពីដំណើរការនៃប្រព័ន្ធធនាគារ ការគ្រប់គ្រងឥណទាន និងបំណុល ព្រមទាំងយុទ្ធសាស្ត្រគ្រប់គ្រងលំហូរសាច់ប្រាក់។ ទន្ទឹមនឹងបទពិសោធន៍ទាំងនេះ ខ្ញុំក៏បានកត់សម្គាល់ឃើញនូវបញ្ហាប្រឈមធំមួយគឺ កង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ (Financial Literacy) នៅក្នុងសង្គមយើង។ ប្រជាជនកម្ពុជាជាច្រើន នៅតែជួបការលំបាកក្នុងការរៀបចំផែនការថវិកា ការគ្រប់គ្រងបំណុលឱ្យមានសុវត្ថិភាព និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដោយសារតែព័ត៌មាន និងអត្ថបទភាគច្រើនត្រូវបានសរសេរជាភាសាបច្ចេកទេសស្មុគស្មាញ ឬជាភាសាបរទេសដែលពិបាកយល់។
ដើម្បីដោះស្រាយបញ្ហានេះ និងបំពេញបន្ថែមនូវអ្វីដែលខ្ញុំស្រឡាញ់ ខ្ញុំមិនដែលឈប់អភិវឌ្ឍសមត្ថភាពខ្លួនឯងឡើយ។ ខ្ញុំបានចំណាយពេលយ៉ាងច្រើនក្នុងការសិក្សាស្វែងយល់ និងធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅបន្ថែមទៀតអំពីរបៀបដែលប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដំណើរការទាំងជាតិ និងអន្តរជាតិ ដើម្បីប្រមូលផ្តុំនូវចំណេះដឹងពិតប្រាកដយកមកចែករំលែក។
ការរួមបញ្ចូលគ្នារវាង បទពិសោធន៍ផ្ទាល់ក្នុងវិស័យធនាគារ-ហិរញ្ញវត្ថុ និង ការខិតខំរៀនសូត្រស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីដំណើរការសេដ្ឋកិច្ច បានក្លាយជាគ្រឹះយ៉ាងរឹងមាំ និងជាបេសកកម្មដ៏ច្បាស់លាស់មួយ។ ហេតុផលទាំងអស់នេះហើយ ដែលបានជំរុញចិត្តឱ្យខ្ញុំបង្កើតគេហទំព័រ Finance for Cambodians នេះឡើងជាផ្លូវការនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបកស្រាយរឿងរ៉ាវសេដ្ឋកិច្ច-ហិរញ្ញវត្ថុដែលស្មុគស្មាញ ឱ្យទៅជាខេមរភាសាដែលងាយយល់ ត្រឹមត្រូវ និងមានប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
បេសកកម្ម និងចក្ខុវិស័យ
ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុភាគច្រើនត្រូវបានសរសេរជាភាសាបច្ចេកទេសស្មុគស្មាញ ឬជាភាសាបរទេស ដែលធ្វើឱ្យប្រជាជនទូទៅពិបាកយល់ និងពិបាកយកទៅអនុវត្ត។ Finance for Cambodians ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
ការស្រាវជ្រាវ និងផ្ទៀងផ្ទាត់
ប្រមូលផ្តុំ និងស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ជាតិនិងអន្តរជាតិ ដោយផ្អែកលើប្រភពច្បាស់លាស់។
ប្រែសម្រួលជាខេមរភាសា
បកស្រាយប្រធានបទស្មុគស្មាញ ឱ្យទៅជាអត្ថបទខេមរភាសាសាមញ្ញ ងាយយល់ និងមានប្រយោជន៍។
បង្ហាញឥទ្ធិពលលើជីវភាពប្រចាំថ្ងៃ
ជួយឱ្យអ្នកអានយល់ដឹងពីឥទ្ធិពលបម្រែបម្រួលសេដ្ឋកិច្ច មកលើការចំណាយ និងជីវភាពរស់នៅប្រចាំថ្ងៃ។។
គេហទំព័រនេះសម្រាប់អ្នកណា?
- បុគ្គលិក និងម្ចាស់អាជីវកម្ម៖ ដែលចង់ស្វែងយល់ពីគ្រប់គ្រងប្ចំណូល ចំណាយ ផែនការថវិកា និងឥណទាន/បំណុលធនាគារឱ្យមានប្រសិទ្ធភាព។
- អ្នកវិនិយោគថ្មីថ្មោង និង FinTech៖ ដែលចង់សិក្សាស្វែងយល់ពីទីផ្សារហិរញ្ញវត្ថុ ប្រព័ន្ធធនាគារ ផលិតផលវិនិយោគ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)
- សិស្ស-និស្សិត និងអ្នកសិក្សាទូទៅ៖ ដែលចង់តាមដានបច្ចុប្បន្នភាពសេដ្ឋកិច្ចជាតិ-អន្តរជាតិ និងពង្រឹងចំណេះដឹងទូទៅផ្នែកហិរញ្ញវត្ថុ។
- មេគ្រួសារ ឬអ្នកទទួលខុសត្រូវចាត់ចែងហិរញ្ញវត្ថុគ្រួសារ៖ ដែលចង់បង្កើតកញ្ចប់ថវិកាបន្ទាន់ និងរៀបចំអនាគតហិរញ្ញវត្ថុគ្រួសារឱ្យមានស្ថិរភាព។
- សាធារណជនទូទៅ៖ ដែលចង់យល់ដឹងពីឥទ្ធិពលនៃអតិផរណា និងអត្រាការប្រាក់ មកលើការចំណាយ និងជីវភាពរស់នៅប្រចាំថ្ងៃ។
សារបដិសេធ និងការអភ័យទោស
រាល់អត្ថបទ បទវិភាគ និងទិន្នន័យដែលបានចែករំលែកនៅលើ Finance for Cambodians ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹង និងការអប់រំតែប៉ុណ្ណោះ។ ខ្លឹមសារទាំងនេះ ពុំមែនជាដំបូន្មានផ្នែកហិរញ្ញវត្ថុឡើយ។
យើងខ្ញុំខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។ ទោះជាយ៉ាងណា ប្រសិនបើមានកំហុសឆ្គងដោយអចេតនាណាមួយកើតឡើង យើងខ្ញុំសូមអភ័យទោសទុកជាមុន និងរីករាយទទួលយករាល់មតិស្ថាបនា ឬការកែលម្អពីសំណាក់អ្នកអានដោយក្តីរីករាយ។
កសាងចំណេះដឹងហិរញ្ញវត្ថុជាមួយយើង
ចូលរួមឆាណែល Telegram ឥតគិតថ្លៃ ដើម្បីទទួលបានអត្ថបទស្រាវជ្រាវ និងបច្ចុប្បន្នភាពសេដ្ឋកិច្ច-ហិរញ្ញវត្ថុថ្មីៗមុនគេ។
Telegram Channel